ManCity លេងសើចមែន! ថ្ងៃមុនថាត ឥឡូវថាលក់ Sergio Aguero ចោលឱ្យបានមុនផុតកុងត្រា
ក្លិបបាល់ទាត់ Manchester City បានប្រកាសថានឹងដាក់លក់កីឡាករខ្សែប្រយុទ្ធ Sergio Aguero ដែលស៊ីថ្លៃជាងគេក្នុងក្រុមរបស់គេចេញ ឱ្យបានមុនផុតកុងត្រា ដែលនឹងបញ្ចប់នាចុងរដូវកាល ២០២១ នេះ ក្រោយពីរូបគេបានរងរបួសជាហូរហែ និង មិនសូវបានបង្ហាញខ្លួនឱ្យក្លិបនារដូវកាលរដូវកាលចុងក្រោយនេះ ។
ការប្រកាសនេះ គឺធ្វើឡើងតែប្រមាណជា ១ សប្តាហ៍តែប៉ុណ្ណោះ ដែលគ្រូបង្វឹកលោក Pep ប្រកាសថាគេនៅតែល្អ ហើយខ្លួននឹងព្យាយាមឱ្យក្លិបបន្តកុងត្រា ទោះបីជាគេរបួសក៏ដោយ ក៏លោកជឿថាគេនៅតែខ្លាំង ក្រោយពេលសះស្បើយពីរបួស ។
គួរឱ្យដឹងដែរថា Sergio Aguero បានបង្ហាញខ្លួនត្រឹមតែ ១១ ប្រកួត ហើយស៊ុតបាន ៣ គ្រាប់ប៉ុណ្ណោះ នារដូវកាល ២០២១ នេះ ។ ដែលធ្វើឱ្យក្លិបត្រូវចំណាយលុយជាច្រើនស្របពេលដែលមានវិបត្តិកូវីដផង ទៅលើកទាំងប្រាក់ខែ ការព្យាបាល និង ថែមទាំងមិនបានជួយក្រុមអ្វីបន្តិចសោះទៀត ៕