ទិញមក ១០០ លាន តែឥលូវ Juventus ដាក់លក់ Ronaldo វិញ តម្លៃឡើងរាក់កំភែល
កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លិបបាល់ទាត់ Juventus និង ជម្រើសជាតិព័រទុយហ្គាល់ កំពុងតែក្លាយទៅជាគោលដៅដាក់លក់របស់ក្លិបបាល់ទាត់ Juventus ដោយក្លិបបម្រុងនឹងដាក់លក់ចេញហើយនាចុងរដូវកាលនេះ ក្នងតម្លៃពិសេសទៀត ។
បើនិយាយអំពីតម្លៃខ្លួនវិញ កីឡាកររូបនេះត្រូវបានក្លិប Juventus ទិញយកមកពី Real Madrid ក្នុងតម្លៃខ្លួនដល់ទៅ ១០០ លានដុល្លារឯណោះ ដោយសង្ឃឹមថានឹងជួយឱ្យក្លិបឈ្នះពានធំៗលំដាប់អឺរ៉ុប ។ ក្រោយពីរួមរស់ជាមួយនឹងក្លិបអស់ជាង ៤ រដូវកាលមកនេះ កីឡាកររូបនេះ នៅតែមិនអាចជួយក្លិបឱ្យឈ្នះពានអ្វីឡើយ ក្រៅពីពាន Seria A ខណៈដែលរដូវកាល ២០២១ នេះ កាន់តែដុនដាបទៅទៀត ដោយមិនអាចឡើងកំពូលតារាង Seria A បានឡើយ ។ ហើយថែមទាំងធ្លាក់ពីពាន UEFA Champions League នៅត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្លិបអន់ Porto ថែមទៀត ។
ការត្រៀមលក់ចេញនេះ ត្រូវបាន Juventus ដាក់តម្លៃត្រឹមតែជាង ២៥ លានដុល្លារតែប៉ុណ្ណោះ ដោយសារតែចង់លក់ឱ្យដាច់ ពីព្រោះកីឡាកររូបនេះ គឺជាបន្ទុកចំណាយដ៏ធំមួយរបស់ក្លិប ដែលត្រូវចាយជាង ៥០ លានដុល្លារឯណោះក្នុង ១ រដូវកាលទៅលើកីឡាកររូបនេះ ៕