Manchester United ទិញយកទេ ក្រោយពី Sevilla FC ទម្លាក់តម្លៃខ្លួនកីឡាកររូបនេះ
ដោយសារតែទម្រង់ការលេងដ៏អស្ចារ្យទើបធ្វើឲ្យ Manchester United ចង់បានកីឡាករ Jules Koundé ដែលទើបតែមានអាយុ ២២ ឆ្នាំ និង កំពុងលេងឲ្យក្រុម Sevilla FC យ៉ាងខ្លាំង ។ ទោះបីជាយ៉ាងណាក៏ដោយ Sevilla FC មិនព្រមបញ្ចេញកីឡាកររូបនេះងាយៗទេ ហើយបានដាក់តម្លៃខ្លួនរហូតដល់ ៧០ លានផោនទៀតផង តែក្រុមបិសាចក្រហមគិតថាតម្លៃនេះខ្ពស់ពេក ។
ថ្មីៗនេះប្រភពព័ត៌មាន The Sun បានរាយការណ៍ថា Sevilla FC បានបន្ថយតម្លៃខ្លួនរបស់កីឡាករ Jules Koundé មកសល់ត្រឹមតែ ៥០ លានផោនតែប៉ុណ្ណោះ ។ ក្នុងការទម្លាក់តម្លៃខ្លួននេះ ធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់បានលើកឡើងថា តើក្រុមបិសាចក្រហម Manchester United អាចទិញកីឡាករ ដែលខ្លួនស្រមៃចង់បាននេះទេ ។
គួរឱ្យដឹងដែរថា កីឡាករ Jules Koundé ដែលទើបតែមានអាយុ ២២ ឆ្នាំ និង កំពុងលេងឲ្យក្រុម Sevilla FC កំពុងឡើងជើងយ៉ាងខ្លាំង ហើយកីឡាកររូបនេះក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ដែរ ព្រោះទម្រង់នៃការលេងកាន់តែល្អខ្លាំងឡើង ៕