Zidane ៖ ខ្ញុំមិនយល់ឡើយ នៅ Real ហេតុអ្វី Hazard តែងតែរបួស
ក្លិបអេស្ប៉ាញ Real Madrid បានបញ្ជាក់ថា ខ្សែបំរើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard បានទទួលរងរបួសទៀតហើយ ម្តងនេះគឺរបួសត្រកៀក។ គេហទំព័ររបស់ក្លិបបានបញ្ជាក់ថា បន្ទាប់ពីការធ្វើតេស្តកាយសម្បទាកីឡាករកាលពីថ្មីៗនេះឃើញថា Hazard មានរបួសសាច់ដុំនៅត្រកៀខាងស្តាំ ។
អ្នកចាត់ការ Real Madrid លោក Zinedine Zidane និយាយថាលោកមិនអាចពន្យល់បានឡើយអំពីបញ្ហារបួសរបស់ Eden Hazard ។ លោកបានបន្ថែមថា លោកក៏មិនយល់ដែរ ហេតុអ្វីបានជាគេតែងតែរងរបួសនៅ Real Madrid ខណៈដែលកីឡាកររូបនេះ លេងបានយ៉ាងល្អ និង ឡើងជើងយ៉ាងខ្លាំងកាលពីនៅ Chelsea ។
ខ្សែប្រយុទ្ធបែលហ្សិកខាងលើនេះ បានរងរបួសក្រោយពីលេងបានត្រឹម ១៥ នាទីប៉ុណ្ណោះឱ្យក្រុម Real Madrid ប៉ះជាមួយ Elche កាលពីចុងសប្ដាហ៍កន្លងទៅ ។ នេះជាការរងរបួសលើកទី ៨ ហើយសម្រាប់ Hazard ចាប់តាំងពីផ្លាស់មកអេស្ប៉ាញ នៅឆ្នាំ ២០១៩ កន្លងទៅ ៕
ប្រភព៖ Dailymail