Arsenal បន្តឡើងជើង ក្រោយបន្តជ័យជម្នះទៅលើ Spur
កាលពីរំលងអាធ្រាត្រថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី ១៥ ខែមីនា ឆ្នាំ ២០២១ ការប្រកួតសប្តាហ៍ទី ៣០ លីគកំពូលអង់គ្លេស (English Premier League) ក្រុមបាល់ទាត់កាំភ្លើធំ Arsenal បានបន្ថែម ៣ ពិន្ទុ ចូលទៅក្នុងគណនីពិន្ទុរបស់ខ្លួនទៀតហើយ ក្រោយយកឈ្នះក្រុមខ្លាំង Spur ដោយលទ្ធផល ២ ទល់នឹង ១ នៅក្នុងទឹកដីទីក្រុងឡុងដ៍ ។
នៅក្នុងវគ្គទី ១ ក្រុមទាំង ២ បានស្មើគ្នា ដោយលទ្ធផល ១ ទល់នឹង ១ ឈានចូលមកដល់វគ្គទី ២ ក្រុម Spur បានទទួលកាតក្រហមនៅសល់គ្នាត្រឹមតែ ១០ នាក់ ជាហេតុនាំឱ្យ Arsenal បន្ថែម ១ គ្រាប់ទៀត នៅនាទីទី ៧៧ ដោយបាល់ប៉េណាល់ទី រកបានដោយកីឡាករ Lacazette ។
សម្រាប់រដូវកាល ២០២១ នេះ Arsenal ហាក់ធ្វើមិនបានល្អឡើយនៅពាក់កណ្តាលរដូវកាលដំបូង ដោយរកបានជ័យជម្នះតែ ៤ ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួត ១៥ ប្រកួតដំបូង ខណៈដែល ១៤ ប្រកួតចុងក្រោយនេះ ក្រុមនេះបានស្តារកិត្តិយសឡើងវិញ ដោយទើបតែចាញ់ ៣ ប្រកួតតែប៉ុណ្ណោះ ៕