កណ្តាលតារាងតែម្តង! អាជ្ញាកណ្តាលជនជាតិប្រេស៊ីលម្នាក់ បែរខ្នងដាក់កាមេរ៉ា ធ្វើរឿងបែបនេះពេលផ្សាយបន្តផ្ទាល់
មានរឿងគួរឱ្យអស់សំណើចមួយកើតឡើង នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Copa do Brasil រវាងក្រុម Boavista F.C. ជួបជាមួយ Goiás Esporte Clube ។ អាជ្ញាកណ្តាលក្នុងការប្រកួតនេះគឺលោក Denis da Silva Ribeiro លោកបានសម្រេចចិត្តបែរខ្នងរបស់គាត់ពីកាមេរ៉ាដើម្បីបត់ជើងតូចនៅលើរង្វង់កណ្តាលនៃតារាងបាល ។ ហេតុការណ៍នេះកើតឡើងមុនពេលចាប់ផ្តើមការប្រកួត និង ផ្សាយផ្ទាល់ទូទាំងប្រទេសបន្តិចប៉ុណ្ណោះ ។
បន្ទាប់មកអាជ្ញាកណ្តាលរូបនេះបានត្រឡប់មកធ្វើតួនាទីរបស់គាត់វិញដូចជាគ្មានរឿងអ្វីកើតឡើង ។ ហេតុការណ៍នេះធ្វើឲ្យបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ទោះបីជាយ៉ាងណាក៏ដោយនៅមិនទាន់ដឹងច្បាស់ទេថា អាជ្ញាកណ្តាលរូបនេះនឹងទទួលការដាក់ទណ្ឌកម្មដែរឬទេ ?