ManCity ស្ទាក់ស្ទើររឿងបន្តកុងត្រាជាមួយ Agüero
កីឡាករ Sergio Agüero ខ្សែប្រយុទ្ធដ៏មានតម្លៃរបស់ក្លិប Manchester City នឹងត្រូវផុតកុងត្រារបស់ខ្លួនជាមួយនឹងក្លិបនៅចុងខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះហើយ ខណៈដែលសាម៉ីខ្លួនកំពុងតែសម្រាកព្យាបាលរបួសដែលញាំញីរូបគេអស់ពេញ ១ រដូវកាលមកនេះ ។
ដ្បិតតែជិតដាច់កុងត្រា ហើយមិនសូវបង្ហាញខ្លួនក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះ ត្រូវបានគេដឹងថាមានសមត្ថភាពខ្ពស់ក្នុងការបញ្ចប់ទី ហើយប្រសិនបើគេជាពីរបួសគេអាចនឹងជួយក្លិបបានច្រើន ។ ទាក់ទិននឹងរឿងនេះ អ្នកចាត់ការក្លិប ManCity ហាក់រារែកចិត្តយ៉ាងខ្លាំងក្នុងការពិចារណាបន្តកុងត្រាឱ្យកីឡាកររូបនេះ ដោយសារតែគេមានតម្លៃពលកម្មខ្ពស់ជាងគេប្រចាំក្លិប ManCity នេះ ។
គួរឱ្យដឹងដែរថា កីឡាកររូបនេះជោគជ័យខ្លាំងកាលពីរដូវកាល ២០១៩ កន្លងទៅនេះ ដោយបានជួយឱ្យ ManCity ឈ្នះជើងឯក Premier League ខណៈដែលពេលនោះគេ ត្រូវបានក្លិបជាច្រើនហ៊ានឱ្យតម្លៃខ្ពស់រហូតដល់ទៅ ៧០ លានដុល្លារ ដែលជាតម្លៃមួយខ្ពស់បំផុតក្នុងពិភពបាល់ទាត់ក្នុងគ្រានោះ ៕
ប្រភព៖ goal