អតីតប្រធានក្លិប Juventus ថាទិញ Ronaldo ជារឿងខុសធ្ងន់មួយសម្រាប់ក្លិប
លោក Giovanni Cobolli Gigli ជាអតីតប្រធានក្លិប Juventus បានបញ្ចេញមតិក្រៅផ្លូវការ ការដែលអតីតក្លិបរបស់លោកទិញយកកីឡាករូបនេះ គឺជាជម្រើសដ៏ខុសឆ្គងមួយរបស់ក្លិប ។
អតីតប្រធានក្លិប Juventus រូបនេះបាននិយាយថា «កាលទិញយក Ronaldo នេះជាជម្រើសដ៏ខុសមួយចំពោះ Juventus ខ្ញុំធ្លាប់ប្រាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ ។ តាមទៅពិតសមត្ថភាពគេគឺខ្លាំងហើយ តែគេថ្លៃពេក ។ អញ្ចឹងហើយឥឡូវនេះគឺស្ថិតលើក្លឹបនេះហើយ ពួកគេចង់បន្តទៀតឬក៏យ៉ាងម៉េច ព្រោះពួកគេត្រូវបង់ជាង ១ លានដុល្លារជាង បើគេរកបាន ១ គ្រាប់» ។
គួរឱ្យដឹងដែរថាកីឡាករ Christiano Ronaldo បានផ្លាស់ពី Real Madrid ទៅកាន់ Juventus ក្នងតម្លៃខ្លួន ១០០ លានដុល្លារ កាលពីចុងរដូវកាលឆ្នាំ ២០១៨ ដែលវាបានលើកមុខមាត់ក្លិបដែលមានមូលដ្ឋាននៅ អ៊ីតាលីនេះ យ៉ាងខ្លាំង ៕