សង្ឃឹមអីទៀត! AC Milan តាមស្មើនៅចុងម៉ោង ដល់ផ្ទះ ManU ជើងទី ១ UEFA Europa League
ការប្រកួតពានរង្វាន់ក្លិបលំដាប់ទី ២ របស់ទ្វីបអឺរ៉ុប UEFA Europa League ជើងទី ១ បានបញ្ចប់ទៅហើយកាលពីយប់រំលងអាធ្រាត្រ ឈនចូលថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ដោយមាន ២ គូទទួលលទ្ធផលស្មើគ្នា ។
ក្នុងនោះដែរ ក្រុមខ្លាំងបិសាចក្រហម Manchester United ដែលទើបតែបំបាក់ក្រុមកំពូលតារាងលីគកំពូលអង់គ្លេស Manchester City បែរជាភ្លាត់ស្មើជាមួយនឹងក្រុម AC Milan ទៅវិញ ។ ដោយក្នុងវគ្គទី ១ ក្រុមទាំង ២ បានត្រឹមស្មើគ្នា តែចូលដល់តង់ទី ២ Manchester United បានដាក់សម្ពាធរហូតបាន ១ គ្រាប់នៅនាទីទី ៥០ តែអ្វីដែលគួរឱ្យសោកស្តាយខ្លាំងនោះគឺ ចុងម៉ោងទៅហើយ នៅនាទីទី ៩០+៤ AC Milan បានដាក់ ១ គ្រាប់វិញយ៉ាងចុងឈាម ។
ដ្បិតតែនេះគឺជាប្រកួតជើងទី ១ ក៏ពិតមែន ក៏ប៉ុន្តែលទ្ធផលនេះ បានធ្វើឱ្យ Manchester United នៅមិនសុខឡើយ ដោយសារតែនេះជាការប្រកួតក្នុងដី ខណៈជើងទី ២ ត្រូវហៅទៅតតាំងជាមួយនឹង AC Milan នៅអ៊ីតាលីវិញម្តង ដែលជាទីដែលខ្លួនហាក់ចាញ់ប្រៀប AC Milan យ៉ាងខ្លាំង ៕