ទាំង ៣ ក្រុមនេះ អាចមានឱកាសប្រសិន Ronaldo ចាកចេញពី Juventus នៅរដូវកាលក្រោយ
តាមប្រភពព័ត៌មាន The sun បានចុះផ្សាយកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងមកថា Cristiano Ronaldo អាចនឹងចាកចេញពីក្រុម ក្រោយពីបានលេចចេញពាក្យចចាមអារ៉ាមថា ក្លឹប Juventus ត្រូវការដោះលែង Cristiano Ronaldo ពីក្រុម ដើម្បីកាត់បន្ថយបន្ទុក បន្ទាប់ពីរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារប្រាក់ឈ្នួលរបស់ Ronaldo ដល់ទៅ ៥៤០ ០០០ ផោនក្នុងមួយសប្តាហ៍ ។
ក្រុមទាំង ៣ នេះដែល Ronaldo អាចសម្រេចចិត្តផ្លាស់ទៅ ប្រសិនជាត្រូវចាកចេញពីក្លិបបច្ចុប្បន្ន ៖
1. Paris Saint-Germain
2. Manchester United
3. Inter Miami