Liverpool ទម្លាក់ Leipzig មិនឱ្យតដៃរួច ឡើងវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League
កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ Liverpool បានយកឈ្នះក្រុម ខ្លាំងអាល្លឺម៉ង់ RB Leipzig ដោយលទ្ធផល ២ ទល់នឹង ០ នៅជើងទី ២ ពានរង្វាន់ UEFA Champions League ។
ក្នុងការប្រកួតវគ្គទី ១ ក្រុមទាំង ២ ហាក់ខ្លាំងដៃរៀងៗខ្លួន ដោយមិនមានក្រុមណាមួយអាចរកគ្រាប់បាល់បានឡើយ ។ ហាក់ស្ងាត់ពេក តង់ទី ២ ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប បានដាក់ ១ គ្រាប់ នៅនាទីទី ៧០ ។ ហាក់មានសន្ទុះបន្តិច ចូលមកដល់នាទីទី ៧៤ Sadio Mané កីឡាករករមកពីអាហ្វ្រិកបានបន្ថែមមួយគ្រាប់ទៀត ។ ដោយរកបាន ២ គ្រាប់កក់ក្តៅ Liverpool បានងាកមកការពារ ហើយលទ្ធផល ២ ទល់នឹង ០ នេះ បានរក្សារហូតដល់ចប់ការប្រកួត ។
កាលពីជើងទី ១ ក្រុម Liverpool បានយកឈ្នះ ២ ទល់នឹង ០ ម្តងរួចមកហើយទៅលើក្រុម RB Leipzig ដល់ក្នុងដីរបស់ RB Leipzig ។ ហើយបើសរុបលទ្ធផល ទាំង ២ ជើងគឺ RB Leipzig មិនអាចរកគ្រាប់បាល់បានឡើយសូម្បីតែ ១ គ្រាប់ ដែលជាលទ្ធផលបានចាញ់ Liverpool សរុប ៤ ទល់នឹង ០ ឯណោះ ៕