ប្រឹងបានស្មើនៅជើងទី២ ប៉ុន្តែ Barcelona នៅតែធ្លាក់ពី Champions Leauge
ក្នុងការប្រកួតពានរង្វាន់ក្លិបដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champions Leauge កាលពីរំលងអាធា្រត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ ក្រុម Paris Saint Germain ទទួលបានកៅអីវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីបានលទ្ធផលត្រឹមស្មើទៅនឹងក្រុម Barcelona ដោយលទ្ធផល ១ ទល់នឹង ១ ។
លទ្ធផលជើងទី ២ នេះ បានបញ្ចប់ទៅដោយក្រុមទាំង ២ ស្មើគ្នា ១ ទល់នឹង ១ ដែល Barcelona រកបាននៅនាទីទី ៣៧ ដោយ Lionel Messi ចំណែកឯ PSG រកបានដោយកីឡាករ Kylian Mbappe នៅនាទីទី ៣១ ដោយបាល់ពិន័យ ១១ ម៉ែត្រ នៅនាទីទី ៣១ ។ ចំណែកឯលទ្ធផលកាលពីជើងទី ១ នៅក្នងទឹកដីរបស់ Barcelona ការប្រកួតបានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះចាញ់ក្រុមភ្ញៀវ PSG ដល់ទៅ ៤ ទល់នឹង ១ ។
សរុបទាំង ២ ជើង ក្រុមខ្លាំងអេស្ប៉ាញ FC Barcelona បានចាញ់ក្រុម Paris Saint Germain ដោយលទ្ធផល ៥ ទល់នឹង ១ ។ មកទល់នឹងពេលនេះ UEFA Champions Leauge បានរកឃើញបេក្ខភាពចំនួន ៤ ហើយសម្រាប់ឡើងទៅវគ្គបន្ត ដោយមានដូចជា ៖ PSG, Liverpool, BVB និង Porto FC ៕