អស្ចារ្យ! ក្លិប J-League ជប៉ុន ប្រើពាក្យ Cambodia Kingdom of Wonder លើឯកសណ្ឋានថ្មី
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ក្លិបបាល់ទាត់ Shimizu S-Pulse បានប្រកាសជាផ្លូវការនូវឯកសណ្ឋានថ្មីរបស់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងរដូវកាលឆ្នាំ ២០២១ ខាងមុខនេះ ដោយមានរំលេចនូវពាក្យ «Cambodia: Kingdom of Wonder» ។
ចំពោះមូលហេតុដែលនាំឱ្យក្លិបដែលលេងនៅលីគកំពូលជប៉ុន (J-League 1) មួយនេះរំលេចនូវពាក្យនេះ គឺដោយសារតែការក្លិបមួយនេះ មានការសហការគ្នាជាមួយនឹងក្រុមហ៊ុន Taica Corporation ដែលជាក្រុមហ៊ុនជប៉ុនមួយកំពុងរកស៊ីនៅកម្ពុជា ។ ពាក្យ «Cambodia: Kingdom of Wonder» នឹងរំលេចនៅលើខោរបស់ក្រុម Shimizu S-Pulse នៅផ្នែកខាងឆ្វេងនៅពីលើគែមជើងខោ ។
គួរឱ្យដឹងដែរថា ក្នុងពិធីសម្ភោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនផងដែរ ដើម្បីជាសាក្ខីភាពនៃការប្រើប្រាស់ ពាក្យ «Cambodia: Kingdom of Wonder» នេះ ៕