ធ្លាក់ជើងពេក ពេលនេះ Real Madrid ដាក់គោលដៅយក Haaland
ក្លិបបាល់ទាត់ Real Madrid បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ដើម្បីមកពង្រឹងក្រុមឡើងវិញ ក្រោយពីធ្លាក់ជើងអស់ពេលជាយូរ ក្រោយពីការចាកចេញរបស់ Ronaldo ។
ជាមួយនឹងគ្នានេះ Real Madrid ក៏បានត្រៀមដែរនូវទឹកប្រាក់ចំនួន ១២០ លានអឺរ៉ូ ដើម្បីទិញផ្តាច់កុងត្រារបស់កីឡាករ Erling Braut Haaland ពីក្លិប Borussia Dortmund ដែលមានកុងត្រានៅជាមួយនឹងក្លិបមួយនេះរហូតដល់ឆ្នាំ ២០២៤ ឱ្យនោះ ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំ Erling Braut Haaland កំពុងតែឡើងជើងខ្លាំងមែនទែន ដោយមានឈ្មោះជាប់ជម្រើសជាតិន័រវេសផង ជាកីឡាករវ័យក្មេងស៊ុតបានច្រើនជាងគេនៅ Champions League ផង ហើយក៏ទើបតែឈ្នះពានកីឡាករវ័យក្មេងល្អបំផុតលើលោកទៀត ៕
ប្រភព៖ dailymail