Mourinho៖ Spur លេងអន់កុំបន្ទោសខ្ញុំ ព្រោះនរណាក៏ដឹងដែរថាខ្ញុំជាគ្រូបង្វឹកល្អបំផុតលើលោក
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ Tottenhamp Hotspur បានចាញ់ក្រុមបាតតារាង Westhamp United ដោយលទ្ធផល ២ ទល់នឹង ១ ។ នេះមិនមែនជាការចាញ់តែ ១ គត់របស់ Spur នោះឡើយ ដោយក្រុមមួយនេះស្គាល់ជាតិឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួត ១៣ ប្រកួតចុងក្រោយនេះ ។
ចំពោះការធ្លាក់ជើងយ៉ាងខ្លាំងរហូតដល់ធ្លាក់មកឈរនៅលេខរៀងទី ៩ នៃតារាងលីគកំពូលអង់គ្លេស (English Premier League) នេះ បានធ្វើឱ្យមនុស្សភាគច្រើន ជាពិសេសអ្នកគាំទ្រក្លិបនេះតែម្តង បានដាក់បន្ទុកទៅលើលោក José Mourinho ដែលជាគ្រូបង្គោលរបស់ក្លិបមួយនេះ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់បែបនេះ លោក José Mourinho និយាយាថា «វាគឺជាការគិតដែលមិនសមហេតុផល លោកគឺជាគ្រូបង្វឹកដែលធ្លាប់ឈ្នះពានគ្រូល្អបំផុតលើលោក ហើយក្រុមក៏ខំអស់ហើយដែរ ។ បាល់ទាត់គឺបែបនេះ មិនមែនអ្នកនឹងឈ្នះរហូតនោះទេ» ៕
ប្រភព៖ goal