Alaba ប្រកាសចេញពី Bayern ភ្លាម ក្លិបធំៗ តាមចែចង់ភ្លែត
កីឡាករខ្សែការពារ David Alaba របស់ក្លិប Bayern Munich បានប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លិបតែមួយគត់របស់ខ្លួនដែលប្រកបអាជីពអស់រយៈពេល ១៥ ឆ្នាំមកហើយ ដោយសម្រេចចិត្តមិនបន្តកុងត្រារបស់ខ្លួនបន្តជាមួយនឹងក្លិប ។
ការដែលមិនបន្តកុងត្រានេះ គេនឹងចាកចេញពីក្លិបនាចុងរដូវកាល ២០២១ នេះហើយ ដោយមិនមានតម្លៃខ្លួន ដែលវាអាចចំណុចវិជ្ជមានខ្លាំងសម្រាប់ក្លិបផ្សេងៗដែលចង់បានរូបគេ ។ ពោលគឺយកទៅមិនអស់ប្រាក់ ១ សេន ដោយចំណាយតែលើប្រាក់ឈ្នួលតែប៉ុណ្ណោះ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម មានក្លិបជាច្រើនបានចាប់អារម្មណ៍ ដោយក្នុងនោះរួមមានក្លិបមកពីក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League ដែលមានដូចជា Manchester United, Chelsea, Liverpool ចំណែកឯនៅ La Liga វិញ Real Madrid កំពុងតែដាក់សំណើរដើម្បីនាំយករូបគេទៅជំនួសតំណែង Sergio Ramos ដែលទើបតែចាកចេញ ៕
ប្រភព៖ dw