ជក់ចិត្ត! ពានរង្វាន់សម្តេចថ្នាក់ខេត្ត បើកការប្រកួតថ្ងៃនេះ មាន ៩ គូ
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៥ ឆ្នាំ ២០២១ (ថ្នាក់ខេត្ត) បានបើកកម្មវិធីប្រកួត សម្រាប់សប្តាហ៍ទី ១ របស់ខ្លួនហើយ នៅថ្ងៃអង្គារ៍ ទី ១៦ និង ថ្ងៃពុធ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ដោយមានការប្រកួតសរុប ៩ គូ ។
ក្នុងការប្រកួតបើកឆាកប្រកួតដំបូងនេះ មានការប្រកួតសរុបចំនួន ៩ គូ មកពីពូលទាំង ៦ នៃពានរង្វាន់នេះ ដោយចំនួន ៥ គូនឹងប្រកូតនៅថ្ងៃអង្គារ៍ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលការប្រកួតទាំងអស់ចាប់ផ្តើមនៅវេលាម៉ោង ៣ រសៀល ។ ចំណែកឯនៅថ្ងៃពុធស្អែកនេះ នឹងមានការប្រកួតចំនួន ៤ គូផ្សេងទៀតនៅវេលាម៉ោង ៣ រសៀលដូចគ្នា ។
ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៥ ឆ្នាំ ២០២១ (ថ្នាក់ខេត្ត) នឹងត្រូវបញ្ចប់ការប្រកួតរបស់ខ្លួននៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ដោយយកក្រុមខ្លាំង ៣ ទៅចូលរួមវគ្គថ្នាក់ជាតិជាមួយនឹងក្រុមចំនួន ១៣ នៅលីគកំពូលកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២១ ដល់ ២៩ កញ្ញា ២០២១ ៕
ប្រភព៖ HSC