ManU បានត្រឹមស្មើក្រុមបាតតារាង West Brom ធ្វើឱ្យឱកាសចាប់យកកំពូលតារាង ប្រផិតប្រផើយ
នៅរំលងអាធ្រាត្រថ្ងៃអាទិត្យ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងការប្រកួត លីគកំពូលអង់គ្លេស (English Premier League) ក្រុមលេខ ២ Manchester United ហើយក៏ជាបេក្ខភាពដែលមានភាគរយខ្ពស់ដណ្តើមដំណែងកំពូលតារាង ពី Mancheseter City អាចទទួលបានត្រឹមតែ ១ ពិន្ទុតែប៉ុណ្ណោះសម្រាប់ការប្រកួតប្រចាំសប្តាហ៍នេះ ។
១ ពិន្ទុនេះ បានមកពីលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ក្នុងជំនួបជាមួយនឹងក្រុមបាតតារាង West Brom United នៃការប្រកួតសប្តាហ៍ទី ២៤ របស់ខ្លួន ។ ការប្រកួតនេះ គ្រាន់តែអាជ្ញារកណ្តាលផ្លុំកញ្ចែររួចមិនទាន់នឹងបាន ២ នាទីស្រួលបួលផង West Brom បានតែតបាល់បញ្ចូលទី ១ គ្រាប់ ដោយកីឡាករ Conor ខណៈដែល ManU ព្យាយាមតាមវិញបាន ១ គ្រាប់នៅចុងតង់ទី ១ ដោយ Bruno Fernandes នៅនាទីទី ៤៤ ។
គួរឱ្យដឹងដែរថា ManU ត្រូវការឈ្នះជាចាំបាច់នៅប្រកួតក្រោយៗ ដើម្បីមានឱកាសឡើងទៅកំពូលតារាងវិញ ដោយសារតែកំពុងចាញ់ពិន្ទុ ManCity ដល់ទៅជិត ១០ ពិន្ទុ ។ ចំពោះក្រុមកំពូលតារាង ManCity វិញ្ហហាក់ដូចជារំភើយនៅកំពូលតារាង ដោយមាន ៥៣ ពិន្ទុ និង ទើបតែប្រកួតបាន ២៣ ប្រកួតប៉ុណ្ណោះ ៕