ត្រៀមៗល្ងាចនេះ! ក្រុមកំពូលតារាង ខេមបូឌាអ៊ែវ៉េ Pre-Season Cup ប្រកួតគ្នាថ្ងៃនេះ
នៅល្ងាចម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃសុក្រ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្នុងពានរង្វាន់ ខេមបូឌាអ៊ែវ៉េ ឆ្នាំ ២០២១ នឹងមានការប្រកួតរវាងក្រុមអាស៊ីអឺរ៉ុប និង នគរបាលជាតិ ដែលត្រូវបានគេចាត់ទុកថាគឺជាគូជក់ចិត្តបំផុតប្រចាំពានរង្វាន់មួយនេះ ។
ការប្រកួតនេះ គួរឱ្យចាប់អារម្មណ៍ខ្លាំង គឺដោយសារតែក្រុមដែលត្រូវជួបគ្នាថ្ងៃនេះ គឺជាគូដែលត្រូវប្រជែងតំណែងកំពូលតារាង ដ្បិតអីមាន ៤ ពិន្ទុស្មើគ្នា តែអាស៊ឺអឺរ៉ុប យូណាយធីត មានគ្រាប់ស៊ុតច្រើនជាងក្រុមនគរបាលជាតិ ។
គួររំឭកថា កាលពីប្រកួតទី ១ ក្រុមបាល់ទាត់នគរបាលជាតិបានយកឈ្នះ ក្រុមបាល់ទាត់បឹងកេត ដោយលទ្ធផល ២ ទល់នឹង ១ ។ ខណៈដែលអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមអគ្គីសនីកម្ពុជា ដោយលទ្ធផល ៣ ទល់នឹង ២ ៕
ប្រភពៈ AEU