Hulk វិលទៅលេងនៅស្រុកកំណើតវិញ ក្រោយបញ្ចប់អាជីពនៅលីគកំពូលចិន
កីឡាករមាឌឌាំង Givanildo Vieira de Sousa ដែលត្រូវបានគេឱ្យរហស្សនាមថា Hulk បានផ្ទេរទៅលេងនៅក្លិប Atlético Mineiro វិញ ក្រោយពីការចាកចេញពីលីគកំពូលចិន ដោយគ្មានតម្លៃខ្លួនអ្វីទាំងអស់ ។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាបានចាកចេញពីក្លិប Shanghai SIPG នៃលីគកំពូលចិនក្រោយពេលដែលរដ្ឋាភិបាលចិន បានចេញច្បាប់កំណត់ប្រាក់ខែកីឡាករបរទេសមិនឱ្យខ្ពស់ខ្លាំង ដែលធ្វើឱ្យគេបាត់បង់ចំណូលច្រើនជាង ៣ ភាគ ៤ ប្រចាំឆ្នាំ ។
គួរឱ្យដឹងថា Hulk បានចាប់ផ្តើមអាជីពនៅក្លិបលីគទី ២ ប្រេស៊ីល នៅឆ្នាំ ២០០៤ មុននឹងផ្លាស់ទៅលេងនៅជប៉ុនក្នុងឆ្នាំ ២០០៥ ហើយផ្ទេរទៅព័រទុយហ្គាល់នៅឆ្នាំ ២០០៨ ។ នៅឆ្នាំ ២០១២ គេបានផ្ទេរទៅរុស្សី មុននឹង ផ្លាស់ទៅចិននៅឆ្នាំ ២០១៦ ។ មុនវិលទៅស្រុកកំណើតវិញ គេត្រូវបានក្លិបនៅ Premier League ជាច្រើនទាក់ទងទៅដែរ តែគេមិនបានចាប់អារម្មណ៍ ៕
ប្រភពៈ Mplus