ត្រឹមវ័យ ២៥ ឆ្នាំ ស៊ន សៀវម៉ី ឡើងងារជាជំទាវ ក្លាយជាជំនួយការប្រធានព្រឹទ្ធសភា
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង និង ផ្តល់ឋានៈដ៏កំពូលមួយ ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុងះថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។
ក្នុងនោះដែរ កីឡាការិនីកំពូលប្រចាំទ្វីបអាស៊ី ដែលមានងារជាលោកជំទាវរូបនេះ ត្រូវតែងតាំងជា ជំនួយការសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី ៤ មានឋានៈស្មើ អគ្គនាយក បន្ថែមពីលើមុខងារបច្ចុប្បន្ន តែមិនទទួលបានប្រាក់បំណាច់មុខងារឡើយ ។
គួររំលឹកដែរថា លោកជំទាវ ស៊ន សៀវម៉ី ដែលមានវ័យត្រឹមតែ ២៥ ឆ្នាំ ត្រូវបានគេស្គាល់ថាជាកំពូលកីឡាការិនីតេក្វាន់ដូកម្ពុជា ដែលបានឈ្នះមេដាយ ពីព្រឹត្តិការណ៍ កីឡាប្រចាំទ្វីបអាស៊ី និង ជាកីឡាការិនីដំបូងគេបង្អស់ដែលដណ្តើមបានកៅអីព្រឹត្តិការណ៍អូឡាំពិក ៕