ទក់ខ្លាំង! Southampton កាតក្រហម ២ ត្រូវ ManU ដាក់ ៩ គ្រាប់ តដៃមិនរួច
កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្នុងការប្រកួតលីគកំពូលអង់គ្លេស English Premier League ក្រុមបាល់ទាត់ Southampton បានចាញ់យ៉ាងស្ពឹកមុខ ដោយថ្ចីជើងក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ៩ ទល់នឹង ០ ។
លទ្ធផលដែលមិនងាយនឹងកើតមាននៅលីគលំដាប់ពិភពលោកមួយនេះ បានកើតឡើង ដោយសារតែកីឡាករក្លិប Southampton ដល់ទៅ ២ រូប បានទទួលកាតក្រហម ក្នុងនោះ Jankewitz បានកាតក្រហមនៅនាទីទី ២ និង Bednarek ទទួលកាតក្រហមនៅនាទីទី ៨៦ ។
ជ័យជម្នះនេះ បានរុញ Manchester United ឱ្យមានពិន្ទុស្មើនឹងក្រុមកំពូលតារាង Manchester City ដែលមាន ៤៤ ពិន្ទុ ។ ក៏ប៉ុន្តែ ManU ឆ្លងកាត់ ២២ ប្រកួត ខណៈដែល ManCity ទើបតែឆ្លងកាត់ ២០ ប្រកួតតែប៉ុណ្ណោះ ៕