បើកឆាក Pre-Season Cup ក្រុម្ចាស់ផ្ទះបឹងកេត ចាញ់ នគរបាលជាតិ ២ ទល់នឹង ១
នៅថ្ងៃអង្គារ៍ ទី ០២ ខែមករា ឆ្នាំ ២០២១ ក្នុងការប្រកួតពានរង្វាន់ ខេមបូឌា អ៊ែរវ៉េ Pre-season Cup 2021 មានការប្រកួតបើកឆាកចំនួន ១ គូ ដែលជាជំនួបរវាងក្រុមម្ចាស់ផ្ទះបឹងកេត និង ក្រុមនគរបាលជាតិ នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ។
នៅតង់ទី ១ នៃការប្រកួតក្រុមម្ចា់ស់ផ្ទះហាក់ធ្វើមិនសូវបានល្អទាល់តែសោះ ដោយត្រូវបានក្រុមភ្ញៀវនាំមុខ ២ គ្រាប់ ដោយបញ្ចប់ទៅដោយលទ្ធផលបណ្តោះអាសន្ន ២ ទល់នឹង ០ ។ ចូលមកដល់តង់ទី ២ បឹងកេតរកបាន ១ គ្រាប់វិញដោយបាល់ប៉េណាល់ទីនៅនាទីទី ៦៥ ។ ហើយលទ្ធផលបានបញ្ចប់ដោយលទ្ធផល បឹងកេត ១ នគរបាលជាតិ ២ ។
ការប្រកួតពានរង្វាន់មិត្តភាព PRE-SESSION CUP 2021 រៀបចំដោយ ក្លិបបាល់ទាត់បឹងកេត ចាប់ផ្តើមពីថ្ងៃអង្គារ៍ ០២ កុម្ភៈ ២០២១ ដល់ថ្ងៃអង្គារ៍ ០៩ កុម្ភៈ ២០២១ ដែលមានក្លិបចំនួន ៤ ចូលរួមដូចជា បឹងកេត នគរបាលជាតិ អាសុី អឺរ៉ុប និង អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ៕