ធារី ចន្ថាប៊ីន ជាកីឡាករកម្ពុជា មានតម្លៃខ្លួនខ្ពស់បំផុត ជិត ៣០ ម៉ឺនដុល្លារ
កាលពីពេលកន្លងទៅនេះ វេបសាយ ASEAN FOOTBALL បានបញ្ចេញនូវទិន្នន័យតម្លៃខ្លួនរបស់កីឡាករដែលមានតម្លៃខ្ពស់បំផុតតាមប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន ហើយតម្លៃខ្លួនរបស់កីឡាករកម្ពុជា គឺស្តិតនៅចំណាត់ថ្នាក់លេខ ០៩ ក្នុងចំណោម ១១ ប្រទេសនៅអាស៊ាន ។
ក្នុងនោះដែរ កីឡាករខ្សែបម្រើ កូនកាត់បារាំង-ខ្មែរ និង ជាកីឡាករជម្រើសជាតិកម្ពុជា បានជាប់ជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅកម្ពុជា ដែលមានតម្លៃខ្លួនជាង ២៧ ម៉ឺនដុល្លារ ។ ដោយសារតែគេគឺជាកីឡាករដែលមានបទពីសោធខ្ពស់ជាងគេនៅកម្ពុជា ធ្លាប់លេងឱ្យជម្រើសជាតិយុវជនបារាំង និង ប្រកបអាជីពនៅប្រទេសជាច្រើនដូចជាថៃ និង ម៉ាឡេស៊ីជាងច្រើនរដូវកាល ។
ចំពោះកីឡាករដែលមានតម្លៃថ្លៃជាងគេនៅតំបន់អាស៊ានគឺ អ្នកចាំទីកូនកាត់អង់គ្លេស-ហ្វីលីពីន Neil Etheridge របស់ក្រុម Brimingham City នៃលីគទី ២ អង់គ្លេស ដែលមានតម្លៃខ្លួនជិត ៣ លានដុល្លារ ។
ប្រភពៈ aseanfootball