Son ធ្វើឱ្យ Joel Matips របួស ត្រូវសម្រាកពេញ ១ រដូវកាល
កីឡាករ Joel Matips ខ្សែការពារកណ្តាលរបស់ក្លិប Liverpool FC បានរងរបួសក្នុងការប្រកួតលីគកំពូលអង់គ្លេស (English Premier League) ដែល Liverpool បានយកឈ្នះ Spur ក្នុងលទ្ធផល ៣ ទល់នឹង ១ កាលពីពេលកន្លងទៅ ។
របួសនេះបានបង្កឡើងដោយការប៉ះទង្គិចជាមួយនឹង កីឡាករ Son Heung-min ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur ។ របួសកីឡាករខ្សែការពារម្នាក់ទៀត បានធ្វើឱ្យ Liverpool កាន់តែកើតទុក្ខពីព្រោះខ្សែការពាររបស់ខ្លួន គ្រាន់តែរបួស ៣ នាក់ទៅហើយ ។
គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធកំពុងឡើងជើង Son Heung-min សញ្ជាតិកូរ៉េខាងត្បូង របស់ក្រុម Tottenham Hotspur ធ្លាប់ធ្វើឱ្យកីឡាករ André Gomes ខ្សែប្រយុទ្ធរបស់ក្លិប Everton បានរងរបួសបាក់ជើងស្តាំ ដែលធ្វើឱ្យប៉ះពាល់អាជីពបាល់ទាត់អស់មួយជីវិត ។
ប្រភពៈ Mplus