Real Madrid គ្រោងទិញផ្តាច់ Mbappe ពី PSG តម្លៃជិត ៣០០ លានដុល្លារ
កាលពីរដូវកាល ២០១៩ កន្លងទៅនេះ ក្លិបបាល់ទាត់ Real Madrid បានបង្ហាញអំពីគម្រោងក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងដ៏ល្បីល្បាញ Kylian Mbappe ពីក្លិប Paris Saint Germain តែក៏បានផ្អាកវិញដោយសារបញ្ហាកូវីដ ១៩ ។
ដ្បិតតែគម្រោងនាំយកកីឡាករវ័យ ២២ ឆ្នាំ រូបនេះ មកកាន់ទឹកដីអេស្ប៉ាញមិនបានសម្រេចក៏ពិតមែន ក៏ប៉ុន្តែ Real Madrid នៅតែចិញ្ចឹមចិត្តក្នុងការទិញផ្តាច់កីឡាករនេះដដែល ។ ដោយគ្រោងនឹងនាំយកគេមកឱ្យបាននៅក្នុងទីផ្សារដោះដូរកីឡាករក្រោយពីចប់រដូវកាលនេះ ពីព្រោះក្លិបនេះនៅមិនទាន់មានខ្សែប្រយុទ្ធមុតស្រួចនៅឡើយទេ បន្ទាប់ពីការចាកចេញរបស់ Ronaldo ។
មកទល់នឹងពេលនេះ ដំណើរការក្នុងការចរចារកំពុងតែធ្វើឡើង ដោយអាចនឹងជោគជ័យ ដ្បិតអី Real Madrid បានត្រៀមលុយជាង ៣០០ លានដុល្លាររួចហើយ ។ Mbappe ជាកីឡាករខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងតែល្បីល្បាញបំផុតនាពេលនេះ ដោយតម្លៃខ្លួនបច្ចុប្បន្នត្រូវគេប៉ាន់ស្មានថា ប្រហែល ២៥០ លានដុល្លារ ៕
ប្រភពៈ skysport