អាស៊ីអឺរ៉ុប នាំយកកីឡាករត្បូងឃ្មុំ ២ រូប មកភ្លក់សបទពិសោធលីគកំពូលកម្ពុជា
កាលពីព្រឹកថ្ងៃចន្ទ ទី ០១ ខែកុម្ភៈឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បានប្រកាសស្វាគមន៍កីឡាករថ្មីរបស់ខ្លួន ២ រូបដែលនាំយកមកពីក្លិបបាល់ទាត់ខេត្តត្បួងឃ្មុំ គឺកីឡាករ ស្លិះ ហាសាន់ និង កីឡាករ វ៉ាហេត ហាំហ្វា ។
ការមកចូលរួមនេះ លោក ផេង ចន្នា អ្នកចាត់ការក្លិបអាស៊ឺអឺរ៉ុប យូណាយធីត បានផ្តល់ទំនុកចិត្ត ដោយថ្លែងថា កីឡាករទាំង ២ រូបនេះ នឹងទទួលបានឱកាសប្រឡូកក្នុងការប្រកួតក្នុងពានរង្វាន់ METFONE CAMBODIAN LEAGUE រដូវកាល ២០២១ និង ពានរង្វាន់ HUN SEN CUP 2021 ។
លោកបានបន្តទៀតថា កីឡាករទាំង ២ រូបសុទ្ធតែមានសមត្ថភាពខ្ពស់អាចចូលរួមក្នុងកម្រិតលីគបាន ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រោមការបណ្តុះបណ្តាលពីក្លិបលោក កីឡាករទាំង ២ រូបនេះ អាចនឹងទទួលការចាប់អារម្មណ៍នាពេលឆាប់ៗខាងមុខនេះ ៕
ប្រភពៈ AEU