Salah ស៊ុតបានច្រើនជាងគេនៅ Premier League ស្របពេល Liverpool ឡើងមកកៀកកំពូលតារាងវិញ
ក្រុមបាល់ទាត់ Liverpool បានឡើងមកកាន់ចំណាត់ថ្នាក់លេខ ៣ សាជាថ្មី ក្រោយពីបានបំបាក់ក្រុមបាតតារាង West Ham United ដោយលទ្ធផល ៣ ទល់នឹង ១ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ក្នុងទឹកដីរបស់ក្រុម West Ham United ក្នុងការប្រកួតលីគកំពូលអង់គ្លេស English Premier ប្រចាំសប្តាហ៍ទី ២១ របស់ខ្លួន ។
៣ គ្រាប់នេះ គឺរកបាន ២ គ្រាប់ផ្ទួនៗដោយ កីឡាករខ្សែប្រយុទ្ធ Mohamad Salah នៅនាទីទី ៥៧ និង ៦៨ មុននឹងបន្ថែម ១ គ្រាប់ទៀត ដោយកីឡាករ Georginio Wijnaldum នៅនាទីទី ៨៤ ។ ខណៈដែល West Ham ក៏រកបាន ១ គ្រាប់ដែរនៅចុងម៉ោង ដោយកីឡាករ Dawson នៅនាទីទី ៨៧ ។
Liverpool បានឡើងមកលេខ ៣ វិញ បន្ទាប់ពីធ្លាក់ពីកំពូលតារាងដល់ចំណាត់ថ្នាក់លេខ ៦ កាលពីសប្តាហ៍មុន ។ និយាយពី Salah វិញ កំពុងតែកាន់កំណត់ត្រាជាកីឡាករស៊ុតច្រើនជាងគេបង្អស់ ដោយរកបាន ១៥ គ្រាប់ តាមពីក្រោយដោយ Harry Kane ដែលរកបានត្រឹម ១២ គ្រាប់ ៕
ប្រភពៈ EPL