ឈ្នះយប់មិញ Barcelona ទម្លាក់ Real Madrid ឱ្យធ្លាក់មកលេខ ៣ វិញ
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ Barcelona បានយកឈ្នះ ក្រុម Athlectic Club ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ (La Liga) ដោយលទ្ធផល ២ ទល់នឹង ១ នៅក្នុងទឹកដីរបស់ខ្លួន ។
២ គ្រាប់ ដែលរកបានក្នុងជ័យជម្នះនេះ រកបានដោយកីឡាករ Lionel Messi នៅនាទីទី ២០ និង កីឡាករខ្សែប្រយុទ្ធ Antoin Griezman នៅនាទីទី ៧៤ ។ ចំណែកឯ ១ គ្រាប់របស់ក្លិប Athlectic Club គឺជាគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ Jordi Alba របស់ Barcelona ។
៣ ពិន្ទុនេះវាពិតជាសំខាន់ ដោយបានទម្លាក់ក្រុមគូប្រជែងស៊ីសាច់ហុតឈាម Real Madrid ឱ្យធ្លាក់មកលេខ ៣ វិញបន្ទាប់ពីបានចាញ់ La Vante ដោយលទ្ធផល ១ ទល់នឹង ២ ៕
ប្រភពៈ Laliga