បឹងកេត បង្កើតពានមុនចាប់ផ្តើមរដូវកាល ជាមួយក្លិប ៤ នៅខែក្រោយនេះហើយ
កាលពីរសៀល ថ្ងៃសុក្រ ទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់បឹងកេត បានធ្វើកម្មវិធីសន្និសីទសារព័ត៌មានមួយ អំពីការប្រកួតនៃពានរង្វាន់ខេមបូឌាអ៊ែវ៉េ ២០២១ ដែលគ្រោងនឹងធ្វើឡើងនៅលើទឹកដីកីឡដ្ឋានខេមបូឌាអ៊ែវ៉េរបស់ខ្លួន ។
ការប្រកួតគ្រោងនឹងធ្វើឡើងពីថ្ងៃអង្គារ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ថ្ងៃទី អង្គារ៍ ទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានការចូលរួមពីក្រុមមកពីលីគកំពូលកម្ពុជា ចំនួន ៤ គឺ បឹងកេតអេហ្វស៊ី អាស៊ីអឺរ៉ុបយូណាយធីត អគ្គស្នងការនគរបាលជាតិ និង ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ។
ការប្រកួតនេះគឺមានឈ្មោះថា Cambodia Airway Cup ២០២១ ដែលត្រូវបានគេដឹងថាជាការប្រកួតវិលជុំ ដែលមួយក្រុមនឹងត្រូវប្រកួតម្នាក់ ៣ ប្រកួត ។ ដោយក្រុមដែលទទួលបានលទ្ធផលល្អជាងគេ នឹងទទួលបានពានរង្វាន់នេះតែម្តង ៕
ប្រភពៈ BKFC