អ៊េមហ្មង! ព្រះខ័នរាជស្វាយរៀង យកបានខ្សែប្រយុទ្ធម្នាក់មកពីអេស្ប៉ាញ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានព្រមព្រៀងគ្នាជាមួយនឹង កីឡាករ Miguel Ángel Junco Martínez ដោយចុះកុងត្រានាំមកលេងឱ្យក្លិបលីគកំពូលកម្ពុជានេះ នារដូវកាល ២០២១ ខាងមុខនេះ ។
កីឡាករ Miguel Ángel Junco Martínez ត្រូវបានគេស្គាល់ថា Mika បានចាប់អាជីពបាល់ទាត់ចាប់តាំងពីឆ្នាំ ២០១២ កន្លងមក ដោយធ្លាប់ប្រកបអាជីពនៅក្លិបជាច្រើននៅអ៊ឺរ៉ុប ដូចជាស្វីសអេស្ប៉ាញ និង ហ្វាំងឡង់ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ គេធ្លាប់លេងឱ្យក្លិប Huesca ដែលជាក្លិបលីគកំពូលអេស្ប៉ាញ កាលពីឆ្នាំ ២០១៦ កន្លងទៅ ។
ដ្បិតមិនសូវល្បីរន្ទឺខ្លាំងក៏ពិតមែន តែកម្រិតសមត្ថភាពដែលធ្លាប់លេងឱ្យក្លិបនៅលីគកំពូលអេស្ប៉ាញ La Liga បានអន្ទងចិត្តលោក Conor Nester ដែលជាគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងទុកចិត្តកីឡាកររូបនេះ ដោយសង្ឃឹមថានឹងធ្វើបានល្អនៅរដូវកាលថ្មីនេះ ៕
ប្រភព៖ dailymail