វិសាខា បញ្ចេញរចនាបថរថយន្តថ្មីរបស់ក្លិប ត្រៀមប្រើប្រាស់រដូវកាល ២០២១
នៅថ្ងៃសុក្រ ទី ០៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់វិសាខា បានបង្ហោះរូបភាពចំនួន ៦ សន្លឹកដែលបង្ហាញអំពីរថយន្តសម្រាប់ដឹកជញ្ជូនក្រុមបាល់ទាត់របស់ខ្លួនចាស់ តែមានការផ្លាស់ប្តូរនូវរចនាបថថ្មី ដែលខុសប្លែកមួយចំនួនធំពីឆ្នាំមុន ។
ចំពោះការរចនាថ្មីនេះ ត្រូវបានធ្វើការបន្ទាន់សម័យ ដោយមានពណ៌ខៀវទឹកប៊ិច និង បន្ថែមរូបតុក្តតា បុរសម្នាក់ដែលជាកីឡាកររបស់ក្លិបបាល់ទាត់មួយនេះ ។ ទោះបីជាផ្លាស់ប្តូរយ៉ាងណាក្តី ក៏ក្លិបមួយនេះនៅតែរក្សានូវនិមិត្តសញ្ញា របស់ក្លិបអមជាមួយនឹងពាក្យ «យើងឆ្ពោះទៅមុខទាំងអស់គ្នា» នៅក្បាលឡានខាងមុខ ។
ក្លិបបាល់ទាត់វិសាខា បានធ្វើការអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយកកើតឡើងក្នុងឆ្នាំ ២០១៦ និង បានឡើងមកលីគកំពូលកម្ពុជា នៅឆ្នាំ ២០១៨ ដោយទទួលបានចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង ៥ ជារៀងរាលឆ្នាំ ហើយ ឆ្នាំ ២០២០ នេះ វិសាខា បានគ្រងជើងឯកពានរង្វាន់សម្តេច និង មានកៅអីទៅលេងពាន AFC CUP ឆ្នាំ ២០២១ នេះទៀតផង ៕
ប្រភព៖ វិសាខា