អតីតអ្នកដឹកនាំ Spur លោក Pochettino ចង់ក្រសោបយក Delli Alli មក PSG
លោក Mauricio Pochettino អតីតអ្នកចាត់ការក្រុម Tottenhamp Hotspur បានវិញត្រលប់មកកាន់ទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង សារជាថ្មីម្តងទៀតហើយ ដោយនឹងចូលដឹកនាំក្រុម Paris Saint Germain នាសប្តាហ៍នេះ ។
ក្នុងការវិលត្រលប់មកវិញជាលើកទី ២ នេះ គាត់បានបង្ហាញគម្រោងការមួយថ្មី ក្នុងការធ្វើទីផ្សារដោះដូរកីឡាករនាចុងខែមករានេះ ដោយគ្រោងនឹងនាំយកអតីតសិស្សសំណព្វចិត្តរបស់លោក Delli Alli ដែលត្រូវបានក្លិប Spur ដាក់ឱ្យនៅកៅអីបម្រុង ក្រោយពីលោក Mauricio Pochettino បានចាកចេញ ។
គួរឱ្យដឹងថា Delli Alli គឺជាខ្សែបម្រើប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដ្បិតតែជាប់ជម្រើសជាតិបាន ៨ ឆ្នាំ (ចាប់តាំងពីឆ្នាំ ២០១២) ក៏ពិតមែន តែកីឡាកររូបនេះទើបតែរកគ្រាប់បាល់បាន ៣ គ្រាប់តែប៉ុណ្ណោះ ៕
ប្រភព៖ BTN