កាដូឆ្លងឆ្នាំ! ក្រសួងប្រកាសបើកឡើងវិញ ការប្រកួតលីគ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិជាជំហានៗ
នាថ្ងៃព្រហ្បតិ៍ ទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីអនុញ្ញាតិឱ្យដំណើរការឡើងវិញនូវ អាជីវកម្មក្លិបហាត់ប្រាណ ការលេងកីឡាករដើម្បីសុខភាព ការប្រកួតលីគ និង ការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិជាជំហានៗ ។
ការអនុញ្ញាតិឱ្យបើកសកម្មភាពកីឡាករខាងលើទាំងអស់ឡើងវិញនេះ គឺត្រូវបានប្រកាស ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឆ្នាំ ២០២០ ត្រូវបានបិទបញ្ចប់ ដោយក្នុងនោះការប្រកួតនានា ដែលជាប់គាំងកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក៏គ្រោងនឹងដំណើរការបន្តឡើងវិញ នាដើមខែមករា ខាងមុខនេះផងដែរ ចំពោះការហ្វឹកហាត់របស់ឈុតយុវជនអាយុក្រោម ១៩ ឆ្នាំ កម្ពុជា ដែលត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់ AFC U19 Champions នៅប្រទេសអ៊ូបេគីស្ថាន និង ការហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ ២០២១ ជាដើម ។
គួរឱ្យដឹងដែរថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ បានបង្អាក់ដំណើរការប្រកួតក្នុងស្រុកមួយចំនួនដែលមានដូចជា ពានរង្វាន់លីគទី២កម្ពុជា ពាន Futsal Cup និង ពានរង្វាន់យុវជនជាច្រើនទៀត ៕
ប្រភព៖ Moeyes