Mbappe ថាខ្លួនគ្មានថ្ងៃលេងឱ្យជម្រើសជាតិកាមេរ៉ូនឡើយ ទោះបីមានឈាមជ័រប្រទេសនេះក្តី
កីឡាករបាល់ទាត់វ័យក្មេងកំពុងតែល្បីល្បាញជាងគេបំផុតនៅលើពិភពលោក Kylian Mbappe បានចេញមុខបដិសេធថាខ្លួនមិនមែនជាជនជាតិកាមេរ៉ូនឡើយ តែគេជាជនជាតិបារាំង បើទោះបីជាគេមានឪពុកដែលជាជនជាតិកាមេរ៉ូននេះក៏ដោយ ។
Mbappe បានរំឭករឿងរ៉ាវដ៏ជូរចត់ កាលពីអតីតកាលថា នៅពេលចាប់ផ្តើមអាជីពបាល់ទាត់ ឪពុក Mbappe បានទាក់ទងសហព័ន្ធកីឡាបាល់ទាត់កាមេរ៉ូន ដើម្បីផ្តល់ឱកាសឱ្យគេលេងជាមួយក្នុងក្រុមជម្រើសជាតិកាមេរ៉ូន។ ហើយពួកគេបានទាមទារប្រាក់យ៉ាងច្រើនពី Mbappe និង ឪពុករបស់គេ ដើម្បីអាចលេងឱ្យក្រុមបាន ។ ដោយស្អប់ខ្ពើមនឹងអាកប្បកិរិយារបស់ពួកគេបែបនេះ ឪពុក Mabappe បានងាកទៅបារាំងវិញ។
ទោះដល់ទីនោះ បារាំងបានផ្តល់ឱកាសឱ្យ Mbappe លេងក្នុងក្រុមជម្រើសជាតិយុវជន ហើយបង្ហាញពិភពលោកនូវអ្វីដែលគេមាន នឹងអភិវឌ្ឍន៍សមត្ថភាពរហូតបានដល់ទល់នឹងសព្វថ្ងៃនេះ ។ Mbappe បានបង្ហើបថា កាមេរ៉ូនធ្លាប់ហៅគេទៅលេងម្តងដែរ តែនៅពេលនោះគេក្លាយជាកីឡាករវ័យក្មេងលំដាប់ពិភពលោកទៅហើយ ។ ហើយគេសន្មតថាគេមានសញ្ជាតិបារាំងតែ ១ គត់ និង សន្យាលេងឱ្យតែជម្រើសជាតិបារាំង ១ គត់ក្នុងជាតិនេះ ៕
ប្រភព៖ kick442