Liverpool ខកចិត្តថ្ងៃឆ្លងឆ្នាំ បានត្រឹមស្មើ Newcastle
នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្លិបបាល់ទាត់ Liverpool បានត្រឹមលទ្ធផលស្មើគ្នា ០ ទល់នឹង ០ ជាមួយនឹងក្លិប Newcastle United ក្នុងជំនួបចុងក្រោយបង្អស់ក្នុងឆ្នាំ ២០២០ នេះ នៃការប្រកួត English Premmier League ។
លទ្ធផលនេះ មិនមែនជាអ្វីដែលអតីតជើងឯកពាន English Premier League នេះចង់បានឡើយ ពីព្រោះវាបានធ្វើឱ្យក្រុមមួយនេះ មានគម្លាតពីក្រុមលេខ ២ កំពូលតារាងក្នុងថ្ងៃឆ្លងឆ្នាំ តែ ៣ ពិន្ទុតែប៉ុណ្ណោះ ។ ក្នុងតារាងពិន្ទុ Premier League នាពេលនេះ Liverpool ស្ថិតនៅលេខ ១ ដដែល មាន ៣៣ ពិន្ទុ តែឆ្លងកាត់ ១៦ ប្រកួតហើយ ខណៈដែល ក្រុមលេខ ២ ManU មាន ៣០ ពិន្ទុ តែទើបប្រកួតបាន ១៥ ប្រកួតប៉ុណ្ណោះ ។
ក្នុងការប្រកួតកាលពីទៀបភ្លឺព្រឹកមិញនេះ មានអ្នកគាំទ្រ ManU ជាច្រើនសប្បាយចិត្តជាងបានឃើញក្រុមរបស់ខ្លួនឈ្នះទៅទៀត ដោយពូកគេសង្ឃឹមថា ManU និងឡើងកាន់កាប់កំពូលតារាង Premier League វិញម្តងនាឆ្នាំ ២០២១ ខាងមុខនេះ ៕
ប្រភព៖ EPL