Mourinho ត្រៀមទាក់យក Ramos ប្រសិនបើ Real Madrid បន្តព្រងើយកន្តើយដាក់ទៀត
លោក Jose Mourinho អ្នកចាត់ការក្លិប Tottenham Hutspur កំពុងតែត្រៀមជើងព្រួល ដើម្បីទាក់យកកីឡាករ Sergio Ramos ខ្សែការពារកណ្តាល វ័យ ៣៤ ឆ្នាំ របស់ Real Madrid មកកាន់ទឹកដីអង់គ្លេសរបស់ខ្លួន ក្នុងទីផ្សារដោះដូរខាងមុខនេះ ។
ទោះបីជាមានភាពលេចធ្លោអស់ពេលយ៉ាងយូរហើយក្តី ក៏ប៉ុន្តែក្លិបស្តេចស Real Madrid ហាក់ព្រងើយកន្តើយក្នុងការតកុងត្រាថ្មីជាមួយនឹងកីឡាកររូបនេះ ដ្បិតអីកុងត្រាចាស់នឹងត្រូវផុតនាចុងឆ្នាំ ២០២១ នេះហើយ ។ បុរសដែលធ្លាប់ដឹកនាំ Real Madrid កាលពីឆ្នាំ ២០១០ Jose គ្រោងនឹងនាំយកកីឡាករខាងលើមកកាន់ Spur ប្រសិនបើគេផុតកុងត្រាពី Real Madrid ។
គួរឱ្យដឹងដែរថា លោក Jose Mourinho ធ្លាប់បានកាន់តំណែងជាអ្នកចាត់ការក្រុម Real Madrid កំឡុងឆ្នាំ ២០១០-២០១៣ ហើយលោកហាក់ត្រូវរ៉ូវគ្នាជាមួយនឹង Sergio Ramos យ៉ាងខ្លាំងក្នុងជំនាន់លោកកាន់តំណែងកាលនោះ ៕
ប្រភព៖ goal