Messi ស្បថថានឹងមិនលេងឱ្យក្លិបដែលជាគូប្រជែង Barcelona ឡើយ
កុងត្រារបស់ Lionel Messi នៅក្លិប FC Barcelona កំពុងតែកៀកដល់ថ្ងៃបញ្ចប់ទៅហើយ ដោយសាម៉ីខ្លួន និង ក្លិបមិនទាន់បានបន្តកុងត្រាថ្មីជាមួយគ្នានៅឡើយទេ ។ បើតាមដឹង Messi នឹងមិនបន្តកុងត្រាថ្មីឡើយ ដោយនឹងបណ្តោយឱ្យកុងត្រាផុតនាចុងរដូវកាលនេះ ។
ក្រោយពីបញ្ចប់ពី Barcelona ទៅ Messi គ្រោងនឹងទៅលេងនៅក្លិបខ្លាំងៗ ដែលមិនមែនជាក្លិបនៅ La Liga (លីគកំពូលអេស្ប៉ាញ) ។ Messi បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែមានមនោសញ្ចេតនាជាមួយនឹង Barcelona ដូចនេះគេនឹងមិនលេងឱ្យក្លិបគូប្រជែង Barcelona ឡើយ ដែលមានដូចជា Real Madrid ឬ AT Madrid ។
ចំពោះអនាគតវែងឆ្ងាយគឺ Lionel Messi ចង់មានអាជីពមួយនៅ Barcelona ក្រោយពីចូលនិវត្តន៍ ដែលអាចជាប្រធានផ្នែកកីឡារបស់ក្លិបនេះ ដោយកាន់តួនាទីជាអ្នកទិញដូរកីឡាករល្អៗសម្រាប់ក្លិបនេះ ៕
ប្រភព៖ beinsport