ចិន បន្ថយប្រាក់ខែកីឡាករ ធ្វើឱ្យកីឡាករបរទេសជាច្រើនវេចបង្វេចទៅស្រុកវិញ
កាលពីពេលថ្មីៗនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់លីគកំពូលចិន បានចេញសេចក្តីប្រកាសមួយដោយកំណត់ប្រាក់ពលកម្មអតិបរមារដល់កីឡាករបរទេស (ត្រឹម ៣ លាន ៦ សែន ដុល្លារ ក្នុងមួយឆ្នាំ) និង ក្នុងស្រុករបស់ខ្លួន (ត្រឹម ៧៥ ម៉ឹនដុល្លារ ក្នង ១ ឆ្នាំ) ចាប់ពីរដូវកាលក្រោយតទៅ។
យោងតាមរបាយការណ៍ប្រធានសហព័ន្ធកីឡាបាល់ទាត់ចិនលោក Chen Xuyuan បានគូសបញ្ជាក់ថា ការចំណាយរបស់ក្លឹបនៅលីគកំពូលចិនគឺខ្ពស់ជាង J-League របស់ជប៉ុនប្រមាណ ៣ ដង និង ខ្ពស់ជាង K-League របស់កូរ៉េខាងត្បូង ១០ ដងឯណោះ តែចំពោះលទ្ធផលវិញ គឺធ្វើមិនសូវបានល្អទាល់តែសោះ។
គួរឱ្យដឹងដែរថា ការកាត់បន្ថយប្រាក់ខែអតិបរមានេះ ធ្វើឱ្យប៉ះពាល់ដល់ចំណូលកីឡាករបរទេសជាច្រើន ដែលត្រូវបានក្លិបចិនទាក់ទាញ ដោយការផ្តល់ប្រាក់ខែច្រើនជាងនៅអឺរ៉ុប។ ហើយវារឹតតែប៉ះពាល់ខ្លាំងដល់កីឡាករបរទេសជាច្រើន ដែលបានសម្រេចចិត្តចូលសញ្ជាតិចិន ដែលអាចទទួលបានត្រឹមតែ ៧៥ ម៉ឺនដុល្លារតែប៉ុណ្ណោះក្នុង ១ ឆ្នាំ។ ប្រការនេះ វាបានធ្វើឱ្យកីឡាករបរទេសចូលសញ្ជាតិចិនជាច្រើន បានបញ្ចប់កុងត្រារបស់ខ្លួននៅចិន៕
ប្រភព៖ sportbible