កីឡាករបម្រុងប្តូរចូលជួយឱ្យ Arsenal ឈ្នះ ឡើងលេខ ៧ រាប់ពីបាតតារាង (វីដេអូ)
កាលពីរាត្រីរំលងអាធ្រាត្រ ថ្ងៃពុធ ទី ៣០ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្លិបបាល់ទាត់ Arsenal ធ្វើបានយ៉ាងល្អ ដោយយកឈ្នះ ក្រុម Brighton and Hove Albion ដោយលទ្ធផល ១ ទល់នឹង ០ នៅក្រៅទឹកដីរបស់ខ្លួន ។
ក្រុមមិនសូវឈ្នះ Arsenal បានព្យាយាមដាក់សម្ពាធរាងគួរសមដែរ តែមិនអាចធ្វើអ្វីបានសម្រេចឡើយ ។ មូលហេតុនេះបានធ្វើឱ្យលោក Areta គ្រូបង្វឹក Arsenal ផ្លាស់ប្តូរខ្សែប្រយុទ្ធរបស់ខ្លួន ដោយដក Gabriel Matinelli ចេញ ដោយជំនួសវិញដោយ Alexandre Lacazette នៅនាទីទី ៦៦ ។ ក្រោយពីដូរចូលមិនទាន់នឹងបាន ១ នាទីផង កីឡាកររូបនេះ បានបំប៉ោងសំណាញ់ទី គូប្រកួតបានយ៉ាងល្អឥតខ្ចោះ ។
ជ័យជម្នះដ៏កម្រនេះ បាននាំឱ្យក្លិបបាល់ទាត់ Arsenal កើនពីចំណាត់ថ្នាក់លេខ ៥ បាតតារាង ឡើងមកលេខ ៧ រាប់ពីបាតតារាងទៅវិញ ។ ក្នុងនោះ ៩ ប្រកួតចុងក្រោយ ក្រុមនេះទើបតែបានឈ្នះ ២ លើកចុងក្រោយនេះតែប៉ុណ្ណោះ ៕
ប្រភព៖ EPL