កប់! កូនច្បង Ronaldo ពាក់នាឡិកាតម្លៃ ៥៦ ម៉ឺនដុល្លារ ក្នុងថ្ងៃទទួលពានរបស់ប៉ាប៉ា!
កាលពីពេលថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធ Christiano Ronaldo របស់ Juventus បានទទួលពានរង្វាន់ក្រោយជាប់ជ័យលាភីជាកីឡាករល្អបំផុតប្រចាំទសវត្សទី ២១ នេះ ពីកម្មវិធី Global Soccer Award នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ។
ក្នុងពិធីនេះដែរ Ronaldo បាននាំប្រពន្ធ និង កូនច្បងរបស់ខ្លួន ទៅចូលរួមផងដែរ។ អ្វីដែលចាប់អារម្មណ៍ កូនប្រុសវ័យ ១០ ឆ្នាំ របស់ Ronaldo ត្រូវបានគេហទំព័រវាយតម្លៃទ្រព្យសម្បត្តិដ៏ល្បីមួយ (Insane Luxury) ចាប់អារម្មណ៍ខ្លាំង ក្រោយប្រទះឃើញកុមាររូបនេះ ពាក់នាឡិកាដែលមានតម្លៃកប់ពពក ។
នាឡិកានោះ គឺជាម៉ាក់ដ៏ល្បីមួយ (Rolex) ដែលមានពណ៍ស រំលេចនូវគ្រាប់ពេជ្រ លាយជាមួយនឺងពណ៍ទឹកដោះគោ ដែលត្រូវបានគេផលិតចេញពីពេជ្រសុទ្ធជាច្រើនគ្រាប់ ហើយមានតម្លៃដល់ទៅ ៥៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ៕
ប្រភព៖ Insane Luxury