ជើងឯកលីគកំពូលកម្ពុជា បង្ហើបថា រដូវកាល ២០២០ ចាយអស់ជាង ៨០ ម៉ឺនដុល្លារ
ក្រុមបាល់ទាត់បឹងកេត បានក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២០ ដោយប្រផិតប្រផើយ ក្រោយរកគ្រាប់បាល់នាចុងម៉ោងបន្ថែម ធ្វើឱ្យលើសពិន្ទុ Head to Head ទៅលើក្រុមព្រះខ័នរាជស្វាយរៀង។
ទាក់ទងទៅនឹងការឈ្នះពាននេះ ក្លិបបឹងកេត បានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន តាំងពីបុគ្គលិកនានា រហូតដល់កីឡាករដើម្បីឱ្យក្រុមខ្លាំង និង អាចលើកពានបាន ២ ឆ្នាំជាប់ៗគ្នា ។ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានបង្ហើបថាក្នុងការរៀបចំក្រុមទាំងមូលនាឆ្នាំ ២០២០ នេះ ក្លិបរបស់លោកស្រីបានចំណាយជារៀងរាល់ខែ ចន្លោះពី ៧ ទៅ ៨ ម៉ឹនដុល្លា ហើយក្នុង ១ រដូវកាលចំណាយសរុបគឺ មានប្រមាណជាជាង ៨០ ម៉ឺនដុល្លារ។
គួរឱ្យដឹងដែរថា បឹងកេត គឺជាក្លិបបាល់ទាត់ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១២ ហើយបានគ្រងជើងឯកលីគកំពូលកម្ពុជា ៤ លើក (២០១២ ២០១៦ ២០១៧ និង ២០២០) និងពានរង្វាន់សម្តេច ១ លើក កាលពីឆ្នាំ ២០១៩ កន្លងទៅ ៕