សុទ្ធតែជើងខ្លាំង! FIFA THE BEST 2020 រកឃើញម្ចាស់ពានរង្វាន់ទាំង ១១ ហើយ!
នៅក្នុងទីក្រុង Zurich ប្រទេសស្វីស កម្មវិធីប្រកាសជ័យលាភីពានរង្វាន់ FIFA THE BEST 2020 បានប្រារព្ធធ្វើឡើយ ជាធម្មតា បើទោះបីជាមានបញ្ហាកូវីដ ១៩ ក៏ដោយ។ ក្នុងនោះដែរ ពានរង្វាន់ទាំង ១១ របស់កម្មវិធីនេះ បានស្វែងរកឃើញម្ចាស់របស់ខ្លួន ដែលមានដូចខាងក្រោម ៖
- កីឡាករល្អបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើកីឡាករ Robert Lewandowski
- កីឡាការិនីល្អបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើកីឡាការិនី Lucy Bronze
- គ្រូបង្វឹកក្រុមបុរសល្អបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើ Jurgen Klopp
- គ្រូបង្វឹកក្រុមនារីល្អបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើ Sarina Wiegman
- អ្នកចាំទីប្រុសល្អបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើកីឡាករ Manuel Neuer
- អ្នកចាំទីស្រីល្អបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើកីឡាការិនី Sarah Bouhaddi
- អ្នកគាំទ្រឆ្នើមបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើ Marivaldo Francisco da Silva
- កីឡាករដែលមានឥរិយាបទល្អបំផុតលើទីលាន ប្រចាំឆ្នាំ ២០២០ ៖ បានទៅលើកីឡាករ Mattia Agnese
- ១១ នាក់ល្អបំផុត (បុរស) ប្រចាំឆ្នាំ ២០២០ ៖
អ្នកចាំទី: Alisson Becker (Liverpool FC)
ខ្សែការពារ: Trent Alexander-Arnold (Liverpool FC), Alphonso Davies* (FC Bayern München), Sergio Ramos (Real Madrid CF) and Virgil van Dijk (Liverpool FC)
ខ្សែបម្រើ: Thiago Alcântara (FC Bayern München/Liverpool FC), Kevin De Bruyne (Manchester City FC) and Joshua Kimmich (FC Bayern München)
ខ្សែប្រយុទ្ធ: Cristiano Ronaldo (Juventus FC), Robert Lewandowski (FC Bayern München) and Lionel Messi (FC Barcelona)
- ១១ នាក់ល្អបំផុត (នារី) ប្រចាំឆ្នាំ ២០២០ ៖
អ្នកចាំទី: Christiane Endler (Paris Saint-Germain)
ខ្សែការពារ: Millie Bright (Chelsea FC Women), Lucy Bronze (Olympique Lyonnais/Manchester City WFC) and Wendie Renard (Olympique Lyonnais)
ខ្សែបម្រើ: Barbara Bonansea (Juventus Women), Verónica Boquete (Utah Royals/AC Milan Women) and Delphine Cascarino (Olympique Lyonnais)
ខ្សែប្រយុទ្ធ: Pernille Harder (VfL Wolfsburg/Chelsea FC Women), Tobin Heath (Portland Thorns/Manchester United WFC), Vivianne Miedema (Arsenal WFC) and Megan Rapinoe* (OL Reign)
- គ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ ២០២០ ៖ បានទៅលើកីឡាករ Son Heungmin