ប្រកួតម្សិលមិញ កីឡាករល្បី ២ រូប លេងម៉ូដសក់ថ្មីឡើងសង្ហា និង ទទួលជ័យជម្នះដូចគ្នា
ក្នុងការប្រកួតកីឡាបាល់ទាត់ កីឡាករនីមួយៗតែងតែទាក់ទាញចំណាប់អារម្មណ៍តាមរយៈការលេងបាល់ តែក្រៅពីនោះសម្រាប់កីឡាករល្បីៗ ការលេងស្ទីលតែងខ្លួន ឫ ម៉ូដសក់ក៏អាចក្លាយជាចំណុចទាក់ទាញផងដែរ។
ក្នុងនោះដែរ ការប្រកួតកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ គេសង្កេតឃើញកីឡាករ ២ រូប បានបង្ហាញខ្លួនលើទីលានជាមួយនឹងម៉ូដសក់ថ្មីប្លែកខ្លាំងខុសពីសព្វមួយដង។
Kylian Mbappe ៖ កីឡាករខ្សែប្រយុទ្ធរបស់ PSG និង ជម្រើសជាតិបារាំងរូបនេះ បើនិយាយអំពីការលេងបាល់ គឺល្អហួសទៅហើយ តែក្នុងការប្រកួតជាមួយនឹងក្លិប FC Lorient ក្នុងក្របខណ្ឌលីគកំពូលបារាំង គេបានប្រែពណ៍សក់ពីខ្មៅធម្មតា ទៅជាពណ៍ខៀវខ្ចី ហើយជួយក្រុមឈ្នះដោយលទ្ធផល ២ ទល់នឹង ០។
Antoin Griezman ៖ កីឡាករសញ្ជាតិបារាំង លេងឱ្យក្លិប Barcelona FC នេះវិញ ក៏មិនណយដែរ ដ្បិតតែពណ៍សក់នៅក្រហមទង់ដែងលាយខ្មៅដដែលក៏ពិតមែន ក៏ប៉ុន្តែគេបានប្តូរម៉ូដដោយចងសក់ទីទុយវិញម្តង។ ទីទុយមែនពិត តែលទ្ធផលក៏គួរឱ្យទទួលយកបាន ដោយក្រុម Barcelona បានយកឈ្នះ Real Sociedad ដោយលទ្ធផល ២ ទល់នឹង ១៕