បេក្ខភាពប្រធានក្លិបថ្មី Barcelona គំរាមដេញ Messi ចោល បើមិនព្រមកាត់ប្រាក់ខែ
Emili Rousaud ដែលត្រូវបានគេដឹងថាជាបេក្ខភាពដែលឈរឈ្មោះជាប្រធានក្លិបថ្មីរបស់ FC Barcelona បានប្រកាសថាអ្វីដែលលោកនឹងធ្វើមុនគេក្រោយពីចូលកាន់តំណែងនៅកំឡុងខែមករា ខាងមុខនេះ គឺជាការកាត់ប្រាក់ខែ Messi មុនគេ ។
លោកបានលើកយកហេតុផលថា កីឡាករខ្សែប្រយុទ្ធ Lionel Messi ឥឡូវលេងមិនល្អ និង មិនមុតស្រួចដូចកាលពីមុនឡើយ ដូចនេះ ក្លិបមិនអាចបើកប្រាក់ខែច្រើនឱ្យគេដូចមុនបានទៀតឡើយ ។ លោកបន្តថា បើកីឡាករខាងលើនៅតែរឹងរូសមិនព្រមទទួលនូវលក្ខខណ្ឌនេះ លោកនឹងបណ្តេញ Messi ចោលដោយគ្មានស្តាយស្រណោះតែម្តង ។
គួរឱ្យដឹងដែរថា លោក Emili Rousaud គឺជាបេក្ខភាព ដែលត្រូវបានគេរំពឹងថាអាចជាប់ជាប្រធានក្លិប ដែលប្រដំប្រសងជាមួយនឹងបេក្ខភាពមួយរូបទៀត គឺលោក លោក Joan Laporta ដែលជាបេក្ខភាពគាំទ្រ Messi ដ៏សកម្មម្នាក់ ៕
ប្រភព៖ goal