ទោះបីជាធ្លាក់ដុនដាបក្តី ក៏គ្រូបង្វឹក Barcelona នៅតែសង្ឃឹមថាឈ្នះពាន La Liga
រដូវកាល ២០២០-២០២១ នេះ អាចចាត់ទុកថាជារដូវកាលដ៏អាក្រក់មួយ របស់ក្រុមបាល់ទាត់ FC Barcelona ដោយឆ្លងកាត់ ១១ ប្រកួតមកនេះ គេទើបតែរកបាន ១៧ ពិន្ទុតែប៉ុណ្ណោះ ពីការប្រកួតឈ្នះ ៥ ស្មើ ២ និង ចាញ់ ៤ ប្រកួត និង ឈរនៅពីលើក្រុមដែលត្រូវកាត់ចេញតែ ៦ ពិន្ទុតែប៉ុណ្ណោះ ។
ទាក់ទងទៅនឹងឱកាសឈ្នះពានវិញ វាហាក់នៅមិនសូវច្រើនទៀតឡើយ សម្រាក់អតីតក្រុមខ្លាំងមួយនេះ។ យ៉ាងណាមិញ លោក Koeman ដែលជាគ្រូបង្វឹកក្រុមមួយនេះ ក៏បានបង្ហាញសុទិដ្ឋិនិយមថា ទោះជាបែបនេះក្តី ក្ដីសង្ឃឹមនៅតែមាន ហើយក្រុមលោកនៅតែអាចឈ្នះពាន La Liga រដូវកាលនេះ។ មិនតែប៉ុណ្ណោះ កូនក្រុមរបស់លោក ក៏នឹងបង្ហាញទម្រង់លេងល្អឡើងវិញ ។
គួររំលឹកដែរថា កាលពីរដូវកាសមុន Barcelona បានខកខានលើកពាន La Liga នៅប៉ុន្មានប្រកួតចុងក្រោយ បន្ទាប់ពីឈរនៅកំពូលតារាងតាំងពីបើករដូវកាលមក ហើយពានរង្វាន់មួយនេះ ក៏ធ្លាក់ទៅលើដៃ Real Madrid វិញ៕
ប្រភព៖ dailymail