ស្គាល់ Ronaldo យូរហើយ ធ្លាប់ដឹងរឿងទាំងនេះរបស់ Ronaldo ទេ?
Christiano Ronaldo កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Juventus និង ត្រូវបានគេចាត់ទុកថាជាកីឡាករដែលល្អផ្តាច់គេម្នាក់ នៅលើពិភពលោក ដោយសារការលេងបាល់បានយ៉ាងល្អ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវជីវប្រវត្តិត្រួសៗពីសមាជិកក្នុងគ្រួសាររបស់កីឡាកររូបសង្ហា Christiano Ronaldo មកបង្ហាញជូនប្រិយមិត្តអ្នកអាន ដូចខាងក្រោម៖
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានកើតនៅលើកោះមួយនៃប្រទេស ព័រទុយហ្គាល់ ដោយមានបងប្អូនសរុប ៤ នាក់ ហើយរូបគេ គឺជាកូនពៅក្នុងគ្រួសារ ដោយមានបងប្រុសម្នាក់ និង បងស្រី ២ នាក់។
ក្នុងនោះ លោក Hugo Aveiro គឺជាបងប្រុសធំរបស់ Ronaldo ហើយលោក គឺជានាយកគ្រប់គ្រង Ronaldo Museum និង ជាម្ចាស់ក្រុមហ៊ុនសាងសង់មួយ។
ចំណែកឯ បងស្រីទី ២ របស់ Christiano Ronaldo មានឈ្មោះថា Liliana Katia Aveiro ហើយរូបនាងជាម្ចាស់ហាងសំលៀកបំពាក់មួយកន្លែង និង ជាតារា IG ល្បីម្នាក់ ដែលអាចរកលុយបានយ៉ាងច្រើន ដោយសារមានអ្នកចុច Follow ដល់ទៅ ៩ សែននាក់។
បើក្រឡេកមកមើលពី បងស្រីទី ៣ វិញ មានឈ្មោះថា Elma Aveiro ហើយរូបនាង ជាម្ចាសហាងសំលៀកបំពាក់មួយកន្លែងជាមួយបងស្រីទី២ របស់នាង៕
ប្រភព៖ celebfamily