តារាបាល់បោះអាមេរិកម្នាក់ អស់អារម្មណ៍លេង ក្រោយសមាជិកគ្រួសារ ៧ នាក់ ស្លាប់ផ្ទួនៗព្រោះកូវីដ ១៩
កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Karl-Anthony Towns ដែលលេងឱ្យក្រុម Minnesota Timberwolves កំពុងតែប្រឈមមុខនឹងការប្រមូលផ្តុំអារម្មណ៍មិនទាន់បានល្អសម្រាប់រដូវកាលថ្មីខាងមុខនេះ ដោយសារតែការបាត់បង់សមាជិកគ្រួសារ ២ រូបបន្ថែមទៀត ព្រោះតែកូវីដ ១៩ ។
ក្នុងបទសម្ភាសតាមប្រព័ន្ធវីដេអូខលជាមួយនឹងអ្នកកាសែត លោកបានសម្រាក់ទឹកភ្នែក ដោយការនឹងស្តាយម្តាយបង្កើតរបស់គេដែលបានស្លាប់ដោយមេរោគកូវីដ ១៩ កាលពីខែមេសា បន្ទាប់មកនាថ្ងៃទី ០៧ ខែធ្នូ នេះ គេទើបបានទទួលដំណឹងថាពូបង្កើតរបស់គេម្នាក់ទៀតក៏បានស្លាប់ដោយសារតែកូវី ១៩ នេះដែរ ដោយសរុបទាំងអស់ គេបានបាត់បង់សមាជិកគ្រួសារដោយកូវីដ ១៩ ដល់ទៅ ៧ រូប ទៅហើយ ។
លោកបានថ្លែងក្នុងបទសម្ភាសថា លោកមិនដឹងថាអាចចាប់ផ្តើមរដូវកាលថ្មីបានល្អ ឬ ក៏អត់នោះទេ ពីព្រោះលោកលេងបាល់បោះនេះ គឺដើម្បីឱ្យគ្រួសាររបស់លោកសប្បាយចិត្តក្នុងការទស្សនា តែពេលនេះពួកគាត់បានចាកចេញទៅអស់ជាច្រើននាក់ទៅហើយ ។
គួរឱ្យដឹងដែរថា Karl-Anthony Towns បានលេងបាល់បោះលីគកំពូលអាមេរិក ៦ រដូវកាលមកហើយ ដោយបានជាប់ជាកីឡាករល្អប្រចាំឆ្នាំ ៤ ឆ្នាំជាប់ៗគ្នា ។ ហើយការប្រកួតបើករដូវកាលថ្មីរបស់គេនឹងចាប់ផ្តើមនាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ៕
ប្រភព៖ cnn