អត់លុយអត់បញ្ហា! Balotelli ចុះកុងត្រាលេង Free នៅក្លិបលីគទី ២ អ៊ីតាលី ក្រោយអត់ក្លិបលេងរាប់ខែ
កីឡាករខ្សែប្រយុទ្ធអ៊ីតាលី Mario Balotelli Barwuah ទីបំផុតរកបានក្លិបលេងវិញហើយ ក្រោយពេលដែលសម្រាកអស់រយៈពេលជាង ១ រដូវកាល ដោយសារតែគ្មានក្លិបលេង ក្រោយពីចាកចេញពី Brescia កាលពីឆ្នាំ ២០១៩ មក ។
ចំពោះការផ្ទេរមកក្លិបថ្មី AC Monza នេះ ត្រូវបានគេដឹងថាគឺគ្មានតម្លៃខ្លួននោះឡើយ ដែលនេះគឺជាមូលហេតុតែមួយគត់ដែលក្លិបនេះ សម្រេចចិត្តយកកីឡាកររូបនេះ មកលេងនៅលីគទី ២ អ៊ីតាលី ។ គួរឱ្យដឹងដែរថា Balotelli ធ្លាប់ល្បីល្បាញខ្លាំងកាលពីមុន ដោយក្លិបល្បីៗជាច្រើនប្រជែងគ្នាទិញយកកីឡាកររូបនេះ ។ Balotelli ធ្លាប់លេងនៅក្លិបល្បីជាច្រើនដូចជា Inter Milan, ManCity, Liverpool, Marseille, … ។
Mario Balotelli ស៊ុតបាន ១៤ គ្រាប់ ពីការចូលលេងបាន ៣៦ ប្រកួត សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី និង ជាអតីតខ្សែប្រយុទ្ធជោគជ័យ ១ រូបដែលធ្លាប់ឈ្នះពាន UEFA Champions League, Serie A ៣ ដង ពាន Coppa Italia និង Italian Super Cup ជាមួយ Inter Milan ពីការរកបាន ២៨ គ្រាប់ក្នុងចំណោមចូលលេងបាន ៨៦ ប្រកួត ៕
ប្រភព៖ SeriaB