លត់ Bareclona រួច លោក Andrea Pirlo ថា Messi កំពុងកើត Depression
លោក Andrea Pirlo គ្រូបង្វឹកក្លិបបាល់ទាត់សេះបង្កង់ Juventus បានដឹកនាំក្រុមរបស់ខ្លួនឱ្យយកឈ្នះ ក្រុមខ្លាំង Barcelona ដោយលទ្ធផលមិនគួរឱ្យជឿ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ហើយឈរនៅកំពូលតារាងពូល G ទៀតផង ។
ក្រោយពីបញ្ចប់ការប្រកួតមកលោក ត្រូវបានគេសម្ភាសទាក់ទងទៅនឹងការយកឈ្នះនេះ ដោយលោកបានលើកមួយចំណុចមកនិយាយគឺទាក់ទងនឹង Messi ដែលអស់អារម្មណ៍លេងឱ្យ Barcelona ថា «ពេលវេលាដ៏ល្អក្នុងអាជីពបាល់ទាត់របស់ Messi បានបាត់បង់ហើយ ។ គេចង់ចេញពីក្លិបនេះ ការប្រកួតកាលពីប៉ុន្មានថ្ងៃមុន គេលេងដូចមនុស្សគ្មានវិញ្ញាណ ។ ខ្ញុំគិតថាគេកំពុងមានបញ្ហាផ្លូវចិតុ្តខ្លាំងហើយ» ។
គួររំឭកដែរថា Messi ហៀបតែនឹងផ្លាស់ទៅក្លិបថ្មី ManCity ទៅហើយ ដោយសារតែមានបញ្ហានឹង Barcelona ទើបគេសម្រេចចិត្តនៅបន្តដោយមិនតកុងត្រា ។ ចាប់ពីពេលនោះមកគេលេងមិនល្អដូចមុន ហើយ Barcelona ក៏ទទួលលទ្ធផលមិនល្អដូចគ្នា ៕
ប្រភព៖ goal